ត្រឹមរយៈពេល២០ថ្ងៃនៃការផ្ទុះឡើងនៃព្រឹត្តិការណ៍២០កុម្ភៈ កម្ពុជាមានមនុស្សរហូតដល់៦៥២នាក់ បានឆ្លងជំងឺកូវីដ-១៩ ដោយក្នុងនោះមានបុរសម្នាក់បានស្លាប់ដោយសារតែជំងឺនេះ។ ក្រោយមានការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ-១៩នៅក្នុងសហគមន៍ ដោយផ្តើមចេញពីទីតាំងនៅរាជធានីរហូតដល់ខេត្តនានាចំនួន១០នោះ ឃើញការបរិច្ចាគថវិកាពីសប្បុរជន ពិសេសអ្នកឧកញ៉ា និងអ្នកមានទ្រព្យធននៅកម្ពុជា មានចលនាឡើងវិញ ដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងការទប់ស្កាត់ព្រឹត្តិការណ៍២០កុម្ភៈដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ន។