អាជ្ញាធរស្រុកសូទ្រនិគម និងអាជ្ញាធរជាតិអប្សរានៅតែបន្តធ្វើការអប់រំផ្សព្វផ្សាយដល់ពលរដ្ឋឱ្យចូលរួមថែរក្សាបុរាណដ្ឋានទំនប់ព្រែកស្រមោច ខណៈនៅតែមានពលរដ្ឋខ្លះបានលួចកាយយកអាចម៍ដីពីទំនប់ប្រវត្តិសាស្ត្រ ដែលជាកេរដំណែលរបស់ដូនតា និងជាសម្បត្តិបេតិកភណ្ឌជាតិនេះ យកទៅដុតធ្វើឥដ្ឋ។