រដ្ឋបាលរាជធានីភ្នំពេញ កំពុងរៀបចំផ្ទៃដីទំហំ១០ហិកតា និងឡរបច្ចេកទេសស្តង់ដារចំនួន៦ សម្រាប់បូជាសព ដែលស្លាប់ដោយសារជំងឺកូវីដ-១៩(COVID-19)។ បើតាមលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ទីកន្លែងបូជាសពនេះ គឺមានទីតាំងនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។