មនុស្សចំនួន៦២នាក់ទៀតវិជ្ជមានកូវីដ-១៩ នៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១ ដែលក្នុងនោះ ៦០នាក់ ជាករណីសហគមន៍២០កុម្ភៈ។ គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប១២២៥នាក់។ ករណីសហគមន៍២០កុម្ភៈ មានដល់ទៅ៧១២នាក់ ដែលស្ថិតក្នុងរាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង កោះកុង កំពង់ធំ កំពង់ចាម សៀមរាប និងបាត់ដំបង។