លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានស្នើគ្រប់ក្រសួងស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តម្ចាស់ការផ្សព្វផ្សាយ និងអនុវត្ដឱ្យអស់លទ្ធភាពនូវផែនការស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ បន្ទាប់ពីមើលឃើញស្ថានភាពបទល្មើសគ្រឿងញៀនហាក់មិនទាន់ថយចុះ។