លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាជាថ្មីទៀតទៅមន្ត្រីពាក់ព័ន្ធឱ្យបង្កើនវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយឱ្យរកសណ្ឋាគារ២ទៀតធ្វើជាកន្លែងសម្រាប់ព្យាបាល និងបញ្ចេញពេទ្យយោធា ៣០០នាក់ មកជួយអន្តរាគមន៍ ដើម្បីទប់ទល់នឹងការហក់ឡើងនៃចំនួនអ្នកឆ្លងក្នុងសហគមន៍។