លោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលស្រុកឈូក បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា មានមនុស្សចំនួន៥នាក់ បានប៉ះពាល់ដោយផ្ទាល់ជាមួយនឹងអ្នកជំងឺកូវីដ-១៩ ម្នាក់ ដែលបានទៅចូលរួមពិធីមង្គលការ នៅក្នុងឃុំឈូក ស្រុកឈូក កាលពីថ្ងៃទី១៤មីនា។ «អ្នកប៉ះពាល់ផ្ទាល់ មាន៥នាក់ មានតៃកុងឡាន១នាក់ អ្នករួមដំណើរ ១នាក់ និងរួមតុ៣នាក់»។ នេះបើតាមលោក ខៀវ រិទ្ធិភ័ណ្ឌ ដែលបានបន្តថា បច្ចុប្បន្នអ្នកពាក់ព័ន្ធទាំង៥នាក់ ជាអ្នករស់នៅក្នុងស្រុកឈូកតែម្តង ហើយត្រូវបានយកសំណាក ដើម្បីធ្វើតេស្តរកកូវីដ-១៩ ហើយដាក់ឱ្យធ្វើចត្តាឡីស័កតាមសុខភាពបន្ត។
ប្រភព ថ្មីៗ ៖ http://bit.ly/3lhvKjn