ក្រសួងមហាផ្ទៃកម្ពុជាកាលពីល្ងាចថ្ងៃអង្គារម្សិលមិញ បានអនុញ្ញាតឱ្យបើកដំណើរការគណបក្សកែទម្រង់កម្ពុជាដែលផ្តួចផ្តើមបង្កើតឡើងដោយលោកអ៊ូ ច័ន្ទរ័ត្ន និងមន្រ្តីអតីតបក្សប្រឆាំងផ្សេងទៀតហើយ។ ប៉ុន្តែ ក្រសួងមហាផ្ទៃក៏បានស្នើ ឱ្យស្ថាបនិកគណបក្សនេះផ្លាស់ប្តូរបាវចនាបក្សដែលបានដាក់ថា«សង្គ្រោះ បំរើ ការពារ»នេះចេញ។ បើតាមក្រសួងមហាផ្ទៃ ការប្រើប្រាស់ពាក្យទាំងនេះ គឺមិនត្រូវនឹងស្ថានភាពជាក់ស្តែងនៅកម្ពុជាដែលកំពុងមានសន្តិភាពជៀសផុតពីសង្រ្គាមកន្លងទៅ។
ប្រភព RFI ៖ http://bit.ly/30SS3T2