សង្គមស៊ីវិល និងពលរដ្ឋរស់នៅខេត្តព្រះសីហនុ ជំរុញឲ្យអាជ្ញាធរអនុវត្តច្បាប់ចំពោះអ្នកលួចចាក់ដីលុបឆ្នេរសមុទ្រ នៅចំណុចឆ្នេរអូត្រេះ ស្រុកស្ទឹងហាវ។ អាជ្ញាធរស្រុកថា អ្នកលួចចាក់ដីលុបសមុទ្របានធ្វើសកម្មភាពពេលយប់ ហើយអាជ្ញាធរកំពុងត្រៀមបញ្ជូនសំណុំរឿងនេះទៅគណៈកម្មការឆ្នេរសមុទ្រនិងតុលាការចាត់ការ។ ការលួចចាក់ដីចូលក្នុងសមុទ្រ ដើម្បីលុបឆ្នេរនៅខេត្តព្រះសីហនុ បន្តកើតមាន ដោយសារអាជ្ញាធរមិនបានអនុវត្តវិធានការច្បាប់តឹងរ៉ឹង។ នេះជាការសង្កេតឃើញរបស់អ្នកឃ្លាំមើល និងសកម្មជនបរិស្ថាន។
ប្រភព RFA ៖ https://bit.ly/3cGfzZ7