របាយការណ៍ក្រសួងសុខាភិបាលនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា នេះ បង្ហាញ មនុស្សចំនួន ៣៦នាក់នាក់បន្ថែមទៀត មានលទ្ធផលវិជ្ជមានកូវីដ-១៩ ក្នុងនោះ៣៥ នាក់ជាករណីសហគមន៍២០កុម្ភៈ។ ការបន្តកើនឡើងនេះ នាំឲ្យកម្ពុជាមានអ្នកកើតកូវីដ-១៩ សរុបចំនួន ១៥៤១នាក់ ដោយ ១០២៥នាក់ ពាក់ព័ន្ធករណីសហគមន៍២០កុម្ភៈ ដែលរាលដាលដល់១១រាជធានី-ខេត្ត ផ្តើមពីភ្នំពេញ ដល់កណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង កោះកុង កំពង់ចាម កំពង់ធំ សៀមរាប បាត់ដំបង និងតាកែវ។ ស្របពេលជាមួយគ្នា អ្នកជំងឺចំនួន ៥៨នាក់ទៀតបានជាសះស្បើយផងដែរ។
ប្រភព ថ្មីៗ http://bit.ly/30Vvbma