មន្ត្រីសង្គមស៊ីវិលដែលតាមឃ្លាំមើលរំលោភសិទ្ធិមនុស្សស្នើសុំឱ្យក្រសួងធម្មការជួយរកយុត្តិធម៌ចំពោះសាមណេរចំនួន ៩អង្គ ដែលរងអំពើហិង្សាវាយនឹងរំពាត់ តាមបទបញ្ជារបស់ព្រះចៅអធិការវត្តរាជបូណ៌ ខេត្តសៀមរាប។ ព្រះគ្រូចៅអធិការវត្ត មានថេរដីកាថា ការសម្រេចព្រះទ័យវាយនឹងរំពាត់នេះដោយសារតែសាមណេរទាំងនោះបានធ្វើខុសធម៌វិន័យក្នុងព្រះពុទ្ធសាសនា ហើយអ្វីដែលព្រះតេជគុណធ្វើនេះ គឺដើម្បីចង់ឱ្យសាសនាព្រះពុទ្ធបានរុងរឿងប៉ុណ្ណោះ។
ប្រភព RFA ៖ https://bit.ly/38RR0qR