លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានជ្រើសរើសយកកាស៊ីណូ«យុងជីន »ដែលស្ថិតតនៅតំបន់ប្រជុំជនជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ធ្វើជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩។ លោកគង់ សោភ័ណ្ឌ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទនារសៀលថ្ងៃទី១៨មីនា ថា កាស៊ីណូដែលក្លាយជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ បណ្តោះអាសន្ននេះ អាចដាក់អ្នកជំងឺបានជិត២០០នាក់។
ប្រភព ថ្មីៗ ៖ http://bit.ly/3c0kDZh