កម្ពុជា នឹងទទួលបានជំនួយឥតសំណង ពីប្រទេសជប៉ុនចំនួន៤៨៣,២០៤ដុល្លារ សម្រាប់ការដំឡើងឧបករណ៍កែច្នៃកំប្លោក ធ្វើជាជីវអេតាណុល នៅខេត្តកំពង់ឆ្នាំង និងសាងសង់អគារសម្ភព នៅមណ្ឌលគិរី និងអគារផ្នែកជំងឺ នៅមណ្ឌលសុខភាព នៅខេត្តព្រះវិហារ។ លើសពីនេះ ថវិកាដែលជាជំនួយទាំងនេះ ក៏ដល់សម្រាប់រថយន្តគ្លីនិកចល័ត ជួយលើការស្តារនីតិសម្បទា តាមសហគមន៍មូលដ្ឋានក្នុងខេត្តសៀមរាប និងទិញបរិក្ខារវិជ្ជសាស្ត្រ នៅក្នុងគិលានដ្ឋានមិត្តភាពកម្ពុជា-វៀតណាម ក្នុងខេត្តព្រះសីហនុផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី១៧មីនា ឆ្នាំ២០២១។
ប្រភព ថ្មីៗ ៖ http://bit.ly/3r0WANV