លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅព្រឹកថ្ងៃសុក្រនេះបានប្រកាសឱ្យដឹងពីការបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ចិនSinovac ចំនួន១,៥លានដូសសម្រាប់ចាក់ជូនបន្ថែមដល់ប្រជាពលរដ្ឋកម្ពុជា។ វ៉ាក់សាំងនេះ នឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី២៦ ខែមីនា ខណៈវ៉ាក់សាំងSinopharm ចំនួន៤០ម៉ឺនដូសដែលជាជំនួយចិននឹងអាចមកដល់នៅមុនបុណ្យចូលឆ្នាំថ្មីក្នុងខែក្រោយនេះ។ ជាមួយគ្នានេះ លោកហ៊ុន សែន ក៏បានជំរុញឱ្យក្រុមគ្រូពេទ្យពន្លឿនការចាក់វ៉ាក់សាំងAstra Zeneca ដល់មនុស្សវ័យចាស់នៅក្នុងរាជធានីភ្នំពេញផងដែរ។
ប្រភព RFI ៖ http://bit.ly/3cL1EB7