ខេត្តនៅតាមតំបន់ព្រំដែនទាំងកម្ពុជា-ថៃ និងកម្ពុជា-វៀតណាម នៅតែបន្តការរឹតបន្តឹងការចេញចូល ក្នុងន័យបង្ការការរាលដាលជំងឺកូវីដ១៩។ ការរឹតបន្តឹងនេះ ធ្វើឡើងជាង៤ខែមកហើយ ក្រោយមានការដាក់បញ្ជាពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យអាជ្ញាធរតាមខេត្តជាប់ព្រំដែនត្រៀមជើងការ កាលពីថ្ងៃទី២០ធ្នូឆ្នាំ២០២០កន្លងទៅ។ ទាំងអាជ្ញាធរនៅព្រំដែនកម្ពុជា-ថៃ និងព្រំដែនកម្ពុជា-វៀតណាម បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃអាទិត្យនេះ ថាសភាពនៅច្រកព្រំដែននៅបន្តរឹតត្បិត និងមានភាពប្រក្រតី។
ប្រភព RFI ៖ http://bit.ly/3cQ4u7Q