សាធារណជននិងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុករិះគន់អភិបាលខេត្តប៉ៃលិនអ្នកស្រី បាន ស្រីមុំ ថា មានបុព្វសិទ្ធិខ្លាំងជាងរដ្ឋមន្ត្រីក្រសួងសុខាភិបាលទៅទៀត ដោយអ្នកស្រីបានបណ្ដេញគ្រូពេទ្យម្នាក់ចេញពីក្របខណ្ឌ។ គ្រូពេទ្យរូបនោះ មានឈ្មោះ ខឹម មុនីកុសល ដែលកំពុងបំពេញបេសកកម្មទប់ស្កាត់ជំងឺកូវីដ១៩ នៅកន្លែងធ្វើចត្តាឡីស័ក ឬហៅម៉្យាងទៀតថា គ្រូរពេទ្យជួរមុខ។ អភិបាលខេត្តប៉ៃលិន សម្រេចបញ្ឈប់គាត់ ដោយគ្មានការសម្រេចពីរដ្ឋាភិបាល ឬ ក្រសួងសុខាភិបាលនោះទេ។
ប្រភព RFA ៖ https://bit.ly/2Pb3enE