សមាគមធនាគារកម្ពុជា នៅតែរក្សាជំហរគោរពតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា ដែលបានចេញផ្សាយសារាចរមួយកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ដោយធនាគារកណ្តាលនេះ បានប្រាប់ទៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឲ្យរៀបចំឥណទានឡើងវិញ ដើម្បីសម្រាលបន្ទុកអ្នកខ្ចីប្រាក់ ដែលបានប្រឈមនឹងការធ្លាក់ចុះនៃប្រាក់ចំណូល និងមានការលំបាកក្នុងការទូទាត់សង បណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩។ លោក ហេង កូយ ប្រធានចាត់ការទូទៅសមាគមធនាគារកម្ពុជា បានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃចន្ទនេះ ក្រោយពីពិភាក្សាផ្ទៃក្នុងសមាជិកថា សមាគម មិនមានអ្វីក្រៅពីធ្វើតាមខ្លឹមសារនៃសារាចរណែនាំរបស់ធានាគារជាតិនៃកម្ពុជា ដែលបានដាក់ឲ្យអនុវត្តអស់រយៈពេល១ឆ្នាំមកហើយនោះទេ។
ប្រភព RFI ៖ http://bit.ly/2PlL4PX