ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានកិច្ចប្រជុំឆ្លងយោបល់ជាមួយអ្នកជំនាញជាតិ និងអន្ដរជាតិ បានសម្រេចមិនឱ្យក្រុមហ៊ុនណាហ្គា អភិវឌ្ឍន៍គម្រោងដ៏ធំក្នុងតំបន់រមណីយដ្ឋានអង្គរទេ។ ក្រសួងមើលឃើញថា គម្រោងនេះអាចនឹងប៉ះពាល់ដល់តម្លៃបេតិកភណ្ឌដ៏អស្ចារ្យរបស់រមណីយដ្ឋានអង្គរ។
លិខិតខាងលើបញ្ជាក់ថា ក្នុងកិច្ចប្រជុំខាងលើ និងលទ្ធផលកិច្ចប្រជុំពិសេសចំនួន២លើក ដែលធ្វើនៅថ្ងៃទី២២ កុម្ភៈ និងថ្ងៃទី៤ មីនា ក្រសួងវប្បធម៌មានជំហរស្របគ្នាជាមួយគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងយោបល់ពីអ្នកជំនាញអាដហុក ហើយយល់ឃើញថា គម្រោងអភិវឌ្ឍន៍ បឹងអច្ឆរិយៈអង្គរ ដែលស្នើដោយក្រុមហ៊ុនណាហ្គា ពុំអាចអនុវត្តបានទេ នៅក្នុងបរិបទនេះ។
ប្រភព ថ្មីៗ ៖ http://bit.ly/316VWUL