ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជានៅព្រឹកថ្ងៃពុធនេះ បានព្រមានថា នឹងអនុវត្តទៅតាមផ្លូវច្បាប់ទៅលើជនណាដែលដើរបំផុសបំផុលញុះញង់ដល់កម្មករ កម្មការិនីកុំឱ្យទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ ការព្រមាននេះ ធ្វើឡើងស្របពេលដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាកំពុងរៀបចំដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់កម្មករ កម្មការិនីកាត់ដេរ និងដេរស្បែកជើងនៅកម្ពុជា។ រីឯការចាក់វ៉ាក់សាំងនេះវិញ នឹងធ្វើឡើងបន្ទាប់ពីវ៉ាក់សាំងចិន១លាន៥សែនដូសមកកម្ពុជានៅចុងសប្តាហ៍នេះ។
ប្រភព RFI ៖ https://bit.ly/3shs8kj