រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានសម្រេចដាក់វិធានការជុំទី៨ ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងអំឡុងពេល និងក្រោយវិបត្តិកូវីដ-១៩។ វិធានការណ៍នេះ មានរយៈពេល៣ខែទៅមុខទៀត ចាប់ពីខែមេសា ដល់ខែមិថុនា ដោយផ្តោតទៅលើវិស័យកាត់ដេរ ទេសចរណ៍ អាកាសចរណ៍ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ។
ប្រភព RFI ៖ https://bit.ly/31kCmV4