មន្ត្រីអង្គការសង្គមស៊ីវិលនៅក្នុងស្រុក អំពាវនាវឲ្យរដ្ឋាភិបាល បើកចិត្តបើកបេះដូងធ្វើការជាមួយអ្នករាយការណ៍ពិសេសថ្មីរបស់អង្គការសហប្រជាជាតិដោយស្មោះត្រង់ ដើម្បីផលប្រយោជន៍ប្រទេសជាតិ។ ការស្នើសុំនេះ គឺបន្ទាប់ពីពួកគេ មើលឃើញថា រដ្ឋាភិបាល លោក ហ៊ុន សែន តែងតែមានជំហរផ្ទុយ និងបង្កភាពតានតឹងជាមួយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិជាច្រើនអាណត្តិមកហើយ។ មន្ត្រីរដ្ឋាភិបាល ចោទថា ភាពមិនចុះសម្រុងគ្នាកន្លងមកដោយសារអ្នកជំនាញរបស់អង្គការសហប្រជាជាតិ ធ្វើរបាយការណ៍មិនគ្រប់ជ្រុងជ្រោយ និងហាក់មានចេតនាប្រឆាំងរដ្ឋាភិបាលកម្ពុជា។
ប្រភព RFA ៖ https://bit.ly/3ddN4Cr