មេបក្សប្រឆាំងលោក សម រង្ស៊ី បន្តចោទប្រកាន់មេដឹកនាំរដ្ឋាភិបាលក្រុងភ្នំពេញ ហ៊ុន សែន ថា ជាមេភេរវករដែលបញ្ជាឲ្យបោកគ្រាប់បែកសម្លាប់ក្រុមបាតុករនៅមុខរដ្ឋសភាចាស់ ក្បែរព្រះបរមរាជវាំង កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។ គ្រួសារជនរងគ្រោះនៅតែទន្ទឹងរង់ចាំយុត្តិធម៌ ទោះបីជាអូសបន្លាយពេលជាច្រើនឆ្នាំហើយក្ដី។ សង្គមស៊ីវិលយល់ថា ប្រសិនបើសំណុំរឿងដ៏រសើបនេះ នៅតែបន្តជាប់គាំងមិនអាចចាប់ជនដៃដល់ និងអ្នកពាក់ព័ន្ធមកផ្ដន្ទាទោសតាមច្បាប់បានទេ នឹងនាំឲ្យពលរដ្ឋអស់ជំនឿលើអាជ្ញាធរ និងប្រព័ន្ធតុលាការ។
ប្រភព RFA ៖ https://bit.ly/3fsDuOx