នៅចុងក្រោយនេះ សកម្មជនអតីតគណបក្សសង្រ្គោះជាតិចំនួន៣នាក់បានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាប្រចាំនៅរាជធានីភ្នំពេញ។ ចំពោះបញ្ហានេះ មេធាវីលោកកឹម សុខា កាលពីថ្ងៃអាទិត្យម្សិលមិញ បានលើកជាយោបល់ថា គួរស្នើឱ្យតុលាការលើកលែងការចោទប្រកាន់ដល់ពួកគេ ព្រោះពួកគេបានចុះចូលហើយ។ ប៉ុន្តែ អ្នកច្បាប់របស់រដ្ឋាភិបាលកម្ពុជាបានអះអាងថា សំណុំរឿងនៅតុលាការរបស់ពួកគេ គឺនៅតែដំណើរការធម្មតាដដែលគឺមិនមែនត្រូវបានលើកលែង ព្រោះតែការចុះចូលនោះទេ។
ប្រភព RFI ៖ https://bit.ly/3mjTCmY