ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជាវៀតណាម មានកំណើន៦៤% ឬមានទំហំប្រមាណ ១.៣៣ពាន់លានដុល្លារ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២១។ នេះបើតាមទិន្នន័យពីការិយាល័យពាណិជ្ជកម្មវៀតណាមនៅកម្ពុជា ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មានវៀតណាម កាលពីចុងខែមីនា។ ការនាំចេញពីកម្ពុជាទៅវៀតណាម មានការកើនឡើងខ្ពស់ ប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ប្រភព RFI ៖ https://bit.ly/3dD7yVa