មន្ត្រីប៉ូលិសនៅខេត្តបាត់ដំបង រងការចោទប្រកាន់ថា បានធ្វើទារុណកម្មជនសង្ស័យម្នាក់រហូតដល់ស្លាប់ កាលពីថ្ងៃទី៣ ខែមេសា។ ប៉ុន្តែស្នងការនគរបាលខេត្តបាត់ដំបង អះអាងថា ជនសង្ស័យរូបនោះ គាំងបេះដូងស្លាប់ខ្លួនឯងដោយសារប្រើគ្រឿងញៀន។ ទោះជាយ៉ាងណា សាច់ញាតិរបស់បុរសដែលស្លាប់នោះ មិនជឿលើការអះអាងរបស់ប៉ូលិសនេះទេ ព្រោះសាកសពមានស្នាមជាំច្រើនកន្លែង។
ប្រភព RFA ៖ https://bit.ly/39MFbTr