លោកគឹម សន្តិភាព៖អ្នកពាក់ព័ន្ធនឹងអ្នកកើតកូវីដ១៩ហើយមិនព្រមទៅធ្វើតេស្ត អាចរងពិន័យពី១លានទៅ៥លានរៀល

2021-04-06 16:43:00 5096 Views

នៅរសៀល​ថ្ងៃចន្ទនេះ ​ថ្នាក់ដឹកនាំ​ក្រសួង​យុត្តិធម៌​កម្ពុជា​បានបើកកិច្ច​ប្រជុំ​ជាមួយ​តំណាង​រដ្ឋបាល​រាជធានី​ខេត្តទាំងអស់​ ដើម្បីពន្យល់ ​និងផ្សព្វផ្សាយ​អំពី​វិធានការ​តាមផ្លូវច្បាប់​នានា​ទាក់ទង​នឹងការទប់ស្កាត់​ការរីករាលដាល​នៃជំងឺ​កូវីដ១៩​ តាមរយៈ​ប្រព័ន្ធ​អនឡាញ​។​ លោកគឹម សន្តិភាព​ រដ្ឋលេខាធិការ​ និងជាអ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ បានលើកឡើងថា​កិច្ចប្រជុំ​នេះ ​គឺដើម្បី​ពង្រឹង​ការយល់ដឹង​បន្ថែមទៀត​ដល់រដ្ឋបាល​រាជធានី​ខេត្តទាំងអស់​។​ ងាកមក​ករណី​ឆ្លងរាលដាល​ជំងឺ​កូវីដ១៩​នៅផ្សារ​អូរឫស្សី ​និងផ្សារចាស់​នៅក្នុងរាជធានី​ភ្នំពេញ​វិញ លោក​គឹម សន្តិភាព​ បានអំពាវនាវ​ដល់អាជីវករ​ដែលពាក់ព័ន្ធ​ត្រូវយក​សំណាក​ទៅធ្វើតេស្ត​ឱ្យបានគ្រប់ៗគ្នា​។​ ប៉ុន្តែ ​បើមិនព្រម​ទៅទេ ​គឺអាចនឹង​ប្រឈម​ការផាកពិន័យ​ជាទឹកប្រាក់​ពី១លានរៀល​ទៅ៥លានរៀល​។
ប្រភព RFI ៖ https://bit.ly/3rSodtc


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា