ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានជំរុញឲ្យប្រជាពលរដ្ឋបំផុសគំនិតគាំទ្រផលិតផលក្នុងស្រុក ដើម្បីចូលរួមប្រកួតប្រជែងក្នុងទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក។ ការថ្លែងដូច្នេះ របស់លោកនាយករដ្ឋមន្រ្តី ធ្វើឡើងមុនពេលគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយរៀបចំទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ នៅថ្ងៃទី៩មេសានេះ។ តាមលោកនាយករដ្ឋមន្រ្តី ការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក តាមរយៈទីផ្សារអនឡាញនឹងធ្វើឲ្យសង្គមរីកចម្រើន ជាពិសេសក្នុងបរិបទជំងឺកូវីដ-១៩។
ប្រភព RFI ៖ https://bit.ly/3cRabUc