ក្រុមសង្គមស៊ីវិលជាង១០០អង្គការ នៅថ្ងៃអង្គារនេះ បានស្នើសុំឲ្យរដ្ឋាភិបាល ដាក់ចេញវិធានការ ណែនាំឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារទាំងអស់ នៅក្នុងប្រទេសកម្ពុជា ផ្អាកការបង់សងប្រាក់កម្ចី និងប្រាក់បង្គរទាំងអស់រយៈពេល៣ខែ។ ការស្នើសុំរបស់សង្គមស៊ីវិលដូច្នេះ គឺដើម្បីផ្តល់ឱកាសដល់កូនបំណុលបានស្នាក់នៅក្នុងផ្ទះ ជួយកាត់បន្ថយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។ ក៏ប៉ុន្តែ ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារ មើលឃើញថា វាជាសំណើអត្តឃាតប្រសិនបើពួកគេទទួលយក។
ប្រភព RFI ៖ https://bit.ly/3fOxxM6