អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លើកឡើងពីបញ្ហាឯកជនភាព និងក្តីព្រួយបារម្ភពីបញ្ហាសិទ្ធិមនុស្សចំពោះអ្នកប្រើប្រាស់ប្រព័ន្ធ ឃ្យូអ័រ កូដ (QR Code) ឈ្មោះថា បញ្ឈប់ជំងឺកូវីដ-១៩ (Stop Covid-19) របស់រដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ការលើកឡើងនេះបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាដាក់ឱ្យប្រើប្រាស់ប្រព័ន្ធនេះ ដោយមិនបានបង្ហាញព័ត៌មានលម្អិតនៃការប្រើប្រាស់ និងការរក្សាទុកទិន្នន័យរបស់អ្នកប្រើប្រាស់ ដែលធ្វើឱ្យពលរដ្ឋមិនទុកចិត្តអំពីព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ។
ប្រភព RFA ៖ https://bit.ly/2RlLXcz