ពិធីបុណ្យចូលឆ្នាំខ្មែរនៅឆ្នាំនេះ ក្រុមគ្រួសាររបស់មន្ត្រី និងសកម្មជនគណបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារ និងរត់ភៀសខ្លួននៅក្រៅប្រទេសនោះ នៅតែគ្មានវាសនាបានជួបជុំក្រុមគ្រួសារដូចគេនោះទេ ដោយសាររដ្ឋាភិបាលភ្នំពេញ បន្តធ្វើទុក្ខបុកម្នេញ និងចាប់ដាក់ពន្ធនាគារឥតស្រាកស្រាន្ត ក្រោមមូលហេតុនយោបាយ។ ក្រុមគ្រួសាររបស់ពួកគេមួយចំនួន បានរស់នៅបែកបាក់គ្នា២ឆ្នាំ ហើយខ្លះទៀត៤ឆ្នាំទៅហើយ ចាប់តាំងពីរដ្ឋាភិបាលភ្នំពេញរំលាយគណបក្សសង្គ្រោះជាតិ កាលពីចុងឆ្នាំ២០១៧មក។ មន្ត្រីសង្គមស៊ីវិល យល់ថា រដ្ឋាភិបាល ល្មមដល់ពេលបញ្ចប់វិបត្តិនយោបាយ និងបើកឱកាសឱ្យពលរដ្ឋគ្រប់និន្នាការនយោបាយមានសេរីភាព និងរស់នៅជួបជុំក្រុម គ្រួសារឡើងវិញ។
ប្រភព RFA ៖ https://bit.ly/3cYYN8R