លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើធនាគារ-គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បន្ថែមពេលក្នុងការពន្យាររយៈពេលការបង់ប្រាក់សង សម្រាប់អ្នកកើតជំងឺកូវីដ-១៩។ ក្រៅពីអ្នកជំងឺកូវីដ-១៩ សម្តេចក៏ស្នើថា ការពន្យារបន្ថែមនេះ ក៏គួរផ្តល់ដល់កម្មករ និងអ្នកដែលបាត់បង់ការងារ ដោយសារវិបត្តិកូវីដ-១៩នេះដែរ។ នេះបើតាមការថ្លែងសារពិសេសរបស់នាយករដ្ឋមន្រ្តី នាព្រឹកនៅថ្ងៃទី១០ មេសា ឆ្នាំ២០២១។
ប្រភព ថ្មីៗ៖https://bit.ly/3s6ybXY