តម្លៃសាច់ជ្រូក សាច់គោ សាច់មាន់ និងត្រី នៅតាមបណ្ដាផ្សារមួយចំនួន ក្នុងរាជធានីភ្នំពេញ ចាប់ផ្ដើមឡើងថ្លៃ ខណៈតំបន់មួយចំនួន ត្រូវបានសាលារាជធានីភ្នំពេញបិទខ្ទប់។ សាច់ជ្រូកជាធម្មតា តម្លៃត្រឹម ២ម៉ឺន៥ពាន់រៀលក្នុងមួយគីឡូក្រាម ឡើងដល់៤ម៉ឺនរៀល, សាច់គោ តម្លៃត្រឹម ៤ម៉ឺនរៀលក្នុងមួយគីឡូក្រាម ឡើងដល់៤ម៉ឺន៥ពាន់ ឬ៥ម៉ឺនរៀលឯណោះ។ យ៉ាងណាក៏ដោយ អង្ករ គ្រឿងទេស មី ត្រីខ រួមទាំងបន្លែ នៅរក្សាតម្លៃដដែល ដោយមិនបានឡើងថ្លៃនោះទេ។ នេះបើតាមអាជីវករ។
ប្រភព ថ្មីៗ ៖ https://bit.ly/3uLoPCq