លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះបិទខ្ទប់ផ្សារចាស់ទាំងមូល នាព្រឹកថ្ងៃទី១២មេសានេះ ក្រោយរកឃើញមានអ្នកជំងឺកូវីដ-១៩(COVID-19)ចេញ-ចូលក្នុងផ្សារនេះ។ លោក សុខ ពេញវុធ បានបញ្ជាក់ថាប្រាប់សារព័ត៌មាន ThmeyThmey តាមទូរសព្ទយ៉ាងខ្លីដូច្នេះ៖«ពេលនេះកងកម្លាំងមានសមត្ថកិច្ច និងគ្រូពេទ្យស្ម័គ្រចិត្តកំពុងរវល់ខ្លាំងលើការងារនេះ»។
ប្រភប ថ្មីៗ ៖ https://bit.ly/3a501O1