ក្រសួងសុខាភិបាលកម្ពុជានៅព្រឹកថ្ងៃទី១២ ខែមេសានេះបានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២៧៧នាក់បន្ថែមទៀត ក្នុងនោះ២០៤នាក់ជាអ្នករស់នៅក្នុងរាជធានីភ្នំពេញ ខណៈអ្នកជាសះស្បើយវិញ គឺមានចំនួន៦០នាក់។ ចំណែក នៅព្រឹកនេះដែរ សាលារាជធានីភ្នំពេញបានចេញមកប្រកាសទុកពេល៣ថ្ងៃដល់កម្មករ និងអាជីវករចំនួន៩នាក់ដែលមិនព្រមចូលខ្លួនមកព្យាបាល។ ពួកទាំងអស់នេះ អាចប្រឈមនឹងការជាប់ពន្ធនាគារចន្លោះពី១ឆ្នាំរហូតដល់១០ឆ្នាំ និងពិន័យជាទឹកប្រាក់ចន្លោះពី៥លានរៀលទៅ២០លានរៀល។
ប្រភព RFI ៖ https://bit.ly/2QgVgKa