ជំងឺកូវីដ-១៩(COVID-19) ដែលផ្ទុះចេញពីព្រឹត្តិការណ៍សហគម២០កុម្ភៈ បានឆ្លងរាលដាលខេត្តក្រចេះ ដោយកើតលើស្ត្រីវ័យ២៩ឆ្នាំម្នាក់។ នារសៀលថ្ងៃទី១២មេសានេះ លោក វ៉ា ថន អភិបាលខេត្តក្រចេះ ប្រកាសរកឃើញ ករណីដំបូងនៃជំងឺកូវីដ-១៩ លើស្ត្រីម្នាក់ ដែលជាកម្មកររោងចក្រ ឌីន ហាន់ នៅរាជភ្នំពេញ។ បើតាមសេចក្តីជូនដំណឹងរបស់លោក វ៉ា ថន ស្រ្តីដែលឆ្លងកូវីដ-១៩នេះ មានអាសយដ្ឋានភូមិវាលបីចក្រីហេង ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។
ប្រភព ថ្មីៗ ៖ https://bit.ly/3wTFPsq