មន្ត្រីអង្គការសិទ្ធិមនុស្សជំរុញឱ្យក្រសួងមហាផ្ទៃស៊ើបអង្កេត និងចាត់វិធានការទៅលើមន្ត្រីនគរបាលមួយចំនួន ដែលផ្ញើសារប្រមាថ និងគំរាមកំហែងទៅលើសកម្មជនគណបក្សសង្គ្រោះជាតិល្បីឈ្មោះម្នាក់នៅខេត្តបាត់ដំបង គឺកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត។ ការលើកឡើងនេះ គឺបន្ទាប់ពីកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត បានបង្ហោះសារស្នើសុំឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិនិត្យករណីមន្ត្រីរាជការមួយចំនួន បានយកម៉ោងការងាររដ្ឋ ផ្ញើសារប្រមាថ និងគំរាមកំហែងដោយពាក្យសម្តីអសុរោះលើនាង និងម្តាយរបស់នាងជាបន្តបន្ទាប់។
ប្រភព RFA ៖ https://bit.ly/3sadbiV