រយៈពេល៥ថ្ងៃមកហើយដែលក្រុមបុគ្គលិកនៅក្រុមហ៊ុនណាហ្គាវើលដ៍នាំគ្នាធ្វើយុទ្ធនាការតាមបណ្តាញសង្គមជំទាស់នឹងគម្រោងរបស់កាស៊ីណូមួយនេះក្នុងការកាត់បន្ថយបុគ្គលិកជាង១ពាន់នាក់នៅខែមេសានេះ។ គម្រោងកាត់បន្ថយបុគ្គលិកនេះធ្វើឡើងក្រោមហេតុផលវិបត្តិសេដ្ឋកិច្ច ដោយសារកូវីដ១៩ ដែលក្រុមហ៊ុនយក្សមួយនេះថយចុះប្រាក់ចំណេញ ប៉ុន្តែក្រុមបុគ្គលិកលើកឡើងថា ទោះបីជាថយចុះប្រាក់ចំណេញក៏ក្រុមហ៊ុននេះនៅមានលទ្ធភាពទ្រទ្រង់បុគ្គលិកដដែល ខណៈប្រាក់ចំណេញឆ្នាំ២០២០ក្រុមហ៊ុនរកបានរហូតជាង១០០លានដុល្លារ។
ប្រភព RFI ៖ https://bit.ly/3ajJ1nu