មនុស្សរហូតដល់ទៅ ៦២៤នាក់ទៀត តេស្តវិជ្ជមានកូវីដ-១៩នៅកម្ពុជា ដែលនេះជាចំនួនដ៏ខ្ពស់បំផុតដែលត្រូវបានប្រកាសប្រចាំថ្ងៃ។ តួលេខភាគច្រើនបំផុតនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ជាមួយគ្នានេះ អ្នកសះស្បើយមាន ៤៨ នាក់ បន្ថែមទៀត។ អ្នកស្លាប់ថ្មីមាន ២នាក់ទៀតដែលធ្វើឲ្យចំនួនសរុបឡើងដល់៤៥ នាក់។ គិតមកដល់ពេលនេះ កម្ពុជាមានករណីសរុប ៧០១៣ករណី ក្នុងនោះ ៦៤៧០នាក់ពាក់ព័ន្ធសហគមន៍។ អ្នកសះស្បើយមាន២៥២៤នាក់ និងស្លាប់ឡើងដល់៤៥ នាក់។
ប្រភព ថ្មីៗ ៖ https://bit.ly/3gjIipV