អាជីវករផ្សារដើមគ២នាក់ ដែលវិជ្ជមានកូវីដ-១៩ បានលួចចេញពីកន្លែងធ្វើចត្តាឡីស័កនៅខណ្ឌជ្រោយចង្វារ ត្រូវបានអាជ្ញាធរឃាត់ខ្លួន និងកសាងសំណុំរឿងទៅតុលាការហើយ។ នេះបើតាមលោក ហ៊ុយ សារុណ អភិបាលរងខណ្ឌជ្រោយចង្វារដែលបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទ។
ប្រភព ថ្មីៗ ៖ https://bit.ly/3arIOi5