ប្រជាជនដែលរស់នៅក្នុងរាជធានីភ្នំពេញ អាចទាក់ទងទៅមេភូមិ ឬមេឃុំ ក្នុងមូលដ្ឋានរបស់ខ្លួនផ្ទាល់ ដើម្បីស្នើសុំស្បៀងអាហារ ក្នុងករណីមានការខ្វះខាត។ បន្ថែមពីនោះ គ្រប់អភិបាលខណ្ឌទាំងអស់ ត្រូវបង្កើតក្រុមការងារតាមដានហ្វេសប៊ុករបស់ប្រជាជន ក្នុងតំបន់របស់ខ្លួន ដែលរាយការណ៍ពីការខ្វះខាតស្បៀង បន្ថែមលើការចុះទៅមើលផ្ទាល់ ដើម្បីអាចជួយប្រជាជនបានទាន់ពេល។ នេះជាការបញ្ជាក់របស់អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង។
ប្រភព ថ្មីៗ ៖ https://bit.ly/3alSgU0