គិតត្រឹមថ្ងៃពុធនេះ គឺរយៈពេលជិតមួយសប្តាហ៍ហើយដែលរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលត្រូវបានបិទខ្ទប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ បន្ថែមលើនេះ ថ្ងៃនេះ ក៏ជាថ្ងៃទី២នៃការបិទខ្ទប់តំបន់ខ្លះក្នុងខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌទួលគោកជាតំបន់ក្រហមផងដែរ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបង្ហាញឱ្យដឹងថា គិតមកដល់ពេលនេះ អាជ្ញាធរបានចាប់ខ្លួនមនុស្សជាង១០០នាក់ហើយដែលបានបំពានទៅនឹងវិធានការហាមឃាត់នានានៅក្នុងរាជធានីភ្នំពេញ។
ប្រភព RFI ៖ https://bit.ly/3n7j0g9