លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅរសៀលថ្ងៃសុក្រនេះ នឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំមេដឹកនាំអាស៊ាន នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ កិច្ចប្រជុំនេះ គឺដើម្បីជជែកពិភាក្សាពីបញ្ហាភូមាដែលផ្តួចផ្តើមរៀបចំឡើងដោយប្រធានាធិបតីឥណ្ឌូនេស៊ី និងព្រះចៅស៊ូលតុងនៃប្រទេសព្រុយណេដែលជាប្រធានផ្លាស់វេនអាស៊ាននៅឆ្នាំនេះ។ កិច្ចប្រជុំពិសេសនេះ នឹងធ្វើឡើងនាថ្ងៃសៅរ៍ស្អែក ហើយបញ្ចប់កិច្ចប្រជុំភ្លាម លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នឹងវិលមកកម្ពុជាវិញទាំងយប់តែម្តង។
ប្រភព RFI ៖ https://bit.ly/3azUKOD