គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បដិសេធបង្ហាញរបាយការណ៍ស៊ើបអង្កេតករណីបុរសម្នាក់ស្លាប់ក្នុងពេលប៉ូលិស ចាប់ឃុំខ្លួនសួរចម្លើយនៅខេត្តបាត់ដំបង។ សាច់ញាតិជនរងគ្រោះអំពាវនាវឱ្យគណៈកម្មាធិការជាតិមួយនេះ ពន្លឿនផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ព្រោះពួកគាត់ជឿថា មូលហេតុនៃការស្លាប់នេះ ដោយសារមន្ត្រីប៉ូលិសធ្វើទារុណកម្មធ្ងន់ធ្ងរ។ មន្ត្រីសិទ្ធិមនុស្សយល់ថា យុត្តិធម៌សម្រាប់ជនរងគ្រោះមិនអាចពន្យារពេលបានឡើយ។
ប្រភព RFA ៖ https://bit.ly/3gBgX2D