អាជ្ញាធរខេត្តបន្ទាយមានជ័យ បានយកសំណាកវិភាគរកជំងឺកូវីដ-១៩ លើមនុស្សចំនួន១ ១៨៣នាក់ហើយ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយអ្នកជំងឺកូវីដ-១៩ដែលរកឃើញនៅក្នុងខេត្តនេះជិត១០០នាក់នោះ។ ក្រោយមានការឆ្លងរាលដាល រដ្ឋបាលខេត្ត បានសម្រេចអនុវត្តវិធានរដ្ឋបាលរយៈពេល ២សប្តាហ៍ ព្រមទាំងបិទខ្ទប់ការធ្វើដំណើរចេញចូលក្រុងប៉ោយប៉ែត និងផ្លូវនានាជាប់ព្រំដែនប្រទេសថៃផងដែរ។ អាជីវកម្មកាស៊ីណូទាំងអស់ដែលមានអនុស្សារណៈយោគយល់នៅក្នុងខេត្តនេះ ក៏ត្រូវបានផ្អាកផងដែរ។
ប្រភព ថ្មីៗ ៖ https://bit.ly/3xtolmD