មនុស្ស៥០៨នាក់បន្ថែមទៀត វិជ្ជមានកូវីដ-១៩នៅកម្ពុជា ក្នុងនោះនៅភ្នំពេញមានអ្នកឆ្លងច្រើនជាងគេ បន្ទាប់មកខេត្តកណ្តាល និងបន្ទាយមានជ័យ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបានបញ្ជាក់ដែរថា មានមនុស្ស ១២៧នាក់បានជាសះស្បើយ។ កម្ពុជាបានរកឃើញអ្នកវិជ្ជមាន ១១០៦៣នាក់ ក្នុងនោះអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានចំនួន១០៥១៣ នាក់។ អ្នកសះស្បើយសរុបមាន៣៧០៤នាក់ ក្នុងនោះអ្នកស្លាប់សរុបឡើងដល់៨២នាក់។
ប្រភព ថ្មីៗ ៖ https://bit.ly/3xtHBRe