មកទល់ពេលនេះ មានចម្ការស្វាយចំនួន ៣៧ និងរោងចក្រវេចខ្ចប់ចំនួន ៥ហើយ ដែលទទួលបានការអនុម័តពីអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) ក្នុងការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជា ទៅចិនដោយផ្ទាល់។ លោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម ដែលបានសរសេរនៅលើហ្វេសប៊ុកដូច្នេះ ដោយលោកបានបញ្ជាក់ដែរថា លទ្ធភានៃការនាំចេញស្វាយស្រស់ពីកម្ពុជាទៅប្រទេសចិន អាចប្រព្រឹត្តនៅក្នុងសប្ដាហ៍នេះ។
ប្រភព ថ្មីៗ ៖ https://bit.ly/3vqKu3q