ថ្ងៃពុធនេះ គឺគម្រប់២សប្តាហ៍នៃការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាបានសម្រេចបន្តការបិទខ្ទប់នេះរយៈពេល១សប្តាហ៍ទៀត ដោយហេតុថា ការឆ្លងនៃជំងឺនេះមិនទាន់មានភាពស្រាកស្រាន្តនៅឡើយ។ លោកគឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជានៅព្រឹកថ្ងៃពុធនេះបានអះអាងថា ការបិទខ្ទប់បន្ត១សប្តាហ៍ទៀតនេះ អាចបញ្ចប់តាមការគ្រោងទុក ឬត្រូវបន្តជាថ្មីម្តងទៀតនោះ គឺអាស្រ័យទៅលើការចូលរួមរបស់ពលរដ្ឋ និងស្ថានភាពថយចុះនៃការឆ្លងកូវីដ១៩។
ប្រភព RFI ៖ https://bit.ly/3nrbkpc