ក្រុមជំនាញការផ្នែកព្រៃឈើនៃអាជ្ញាធរជាតិអប្សរា គ្រោងកាត់ដើមឈើចំនួន ៤ ដើម ដែលដុះជាប់នឹងរចនាសម្ព័ន្ធប្រាសាទបន្ទាយក្ដី ស្ថិតក្នុងរមណីយដ្ឋានអង្គរ ដើម្បីបញ្ចៀសការដួលរលំដោយធម្មជាតិ ដែលអាចនឹងខូចខាតដល់ប្រាសាទបុរាណ។ នេះបើយោងតាមការឱ្យដឹងពី លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីរសៀលថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២១។
ប្រភព ភ្នំពេញប៉ុស្តិ៍ ៖ https://bit.ly/3xydQi5