រយៈពេល៣ខែក្នុងឆ្នាំ២០២១នេះ ការជួញដូរមនុស្សនៅកម្ពុជា មានការកើនឡើងខ្ពស់រហូតដល់ទៅ៨៥ករណី បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ដែលមានត្រឹម២៧ករណី។ ប៉ុន្តែយ៉ាងណាក៏ដោយ ចំនួន៨៥ករណីត្រូវបានសមត្ថកិច្ចកម្ពុជាទប់ស្កាត់និងបង្ក្រាបទាន់ពេល។ នេះជាតួលេខបណ្ដោះអាសន្ន ដែលត្រូវបានឲ្យដឹងដោយ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រៃ្តយ៍នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
ប្រភព RFI ៖ https://bit.ly/3f6Sfoz