ក្រសួងសុខាភិបាល កាលពីម្សិលមិញនេះ បានរំឭកឲ្យមន្ទីរពេទ្យរដ្ឋទាំងអស់ ត្រូវធានានិរន្តភាពសេវាសុខាភិបាលជាសារវ័ន្ត ឬជាប្រចាំ ហើយប្រសិនបើចាំបាច់ គឺត្រូវធ្វើតេស្តរហ័ស រកកូវីដ១៩ លើអ្នកជំងឺទូទៅ និងសង្គ្រោះបន្ទាន់។ ការណែនាំនេះ គឺបន្ទាប់ពីកើតមានករណី អ្នកជំងឺមួយចំនួនត្រូវបានបដិសេធមិនទទួលយកទៅពិនិត្យព្យាបាលនៅតាមមន្ទីរពេទ្យមួយចំនួន ដែលធ្វើឲ្យកើតមានប្រតិកម្មររិះគន់នៅតាមបណ្តាញសង្គមនាពេលកន្លងមកនេះ។
ប្រភព RFI ៖ https://bit.ly/3vYpql9